​លោក ហ៊ុន ម៉ាណែត៖ ការជ្រើសមេដឹកនាំ មិនដូចជាការចាក់ឆ្នោតទេ, ប្រើជ្រើសត្រូវប្រទេសមានសន្តិភាព បើជ្រើសខុសប្រទេសនឹងក្រឡាប់ចាក់

FN ៖ លោក ហ៊ុន ម៉ាណែត តំណាងសម្តេចតេជោ ហ៊ុន សែន បានលើកឡើងឲ្យដឹងថា «ការជ្រើសរើសមេដឹកនាំប្រទេសមិនដូចជាការចាក់ឆ្នោត នោះទេ បើយើងជ្រើសរើសត្រូវ យើងមានសំណាងជោគវាសនា រស់នៅក្នុងសុខសន្តិភាព មានក្តីសង្ឃឹម និងឱកាសអភិវឌ្ឍប្រទេស តែបើយើងជ្រើសរើសខុសប្រទេស នឹងក្រឡាប់ចាក់»។ លោក ហ៊ុន ម៉ាណែត បន្តថា «ជាក់ស្តែងដូចប្រទេសប្រទេសមួយចំនួន នៅលើពិភពលោក នៅមានការវាយប្រហារគ្នា មកដល់សព្វថ្ងៃ។ នៅក្នុងរយៈពេល៣០ឆ្នាំយើងបានជ្រើរើសត្រូវ យើងបានផ្លាស់ប្តូរត្រូវ យើងបានផ្លាស់ប្តូរពីប្រទេស មានសង្រ្គាមមកជា ប្រទេសមានសុខសន្តិភាព ពីជីវភាពលំបាកមក មានជីវភាពធូរធា និងក្លាយជាប្រទេសមានការអភិវឌ្ឍន៍»។ លោក ហ៊ុន ម៉ាណែត បានលើកឡើងបែបនេះ ខណៈលោកចូលរួមនៅក្នុងពិធីបុណ្យកាត់ឬសសីមា និងសម្ពោធសមិទ្ធិផលនានាវត្តសែនឧត្តម ស្ថិតក្នុងឃុំពោធិម្រាល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៧នេះ។ ជាមួយគ្នានោះលោក ហ៊ុន ម៉ាណែត សង្គ្រាមបានបន្សល់ទុក នូវការឈឺចាប់ ពីអតីតកាល ឪពុកម្តាយព្រាត់កូន ប្រពន្ធ ព្រាត់ប្តី … Continue reading ​លោក ហ៊ុន ម៉ាណែត៖ ការជ្រើសមេដឹកនាំ មិនដូចជាការចាក់ឆ្នោតទេ, ប្រើជ្រើសត្រូវប្រទេសមានសន្តិភាព បើជ្រើសខុសប្រទេសនឹងក្រឡាប់ចាក់